sopheaks377@gmail.com (+855) 087443646 sok.sopheak152

Tuesday, May 2, 2017

វិធីបណ្តុះផ្សិតចំបើងក្នុងកញ្ច្រែងឬតាក្រា

វិធីបណ្តុះផ្សិតចំបើងក្នុងកញ្ច្រែងឬតាក្រ

#សមាធាតុផ្សំ៖ 
1- ចំបើងស្ងួតចិញ្ច្រាំឲ្យល្អិត ចំនួន 50Kg
2- ម្សៅអង្ករដំណើប ម្សៅពោតក៏បានដែរ ចំនួន 1Kg ក្នុងមួយមុខ។
3- ទឹកអតិសុខុមប្រាណ EMចំនូន 250 ML
4- អាចម៍គោស្ងួតម៉ដ្ឋ សំបកសណ្តែកសៀង សណ្តែកបាយ ដើមចេក កំប្លោកចិញ្ច្រាំ កន្ទក់ម៉ដ្ឋ 5Kg ក្នុងមួយមុខ ៥គីឡូដូចៗគ្នា។
#វិធីបណ្តុះ
A- ដាក់ លាយចំបើង(ត្រូវត្រាំទឹក១យប់ជាមុនសិនហើយលាងជំរះអោយស្ងាតវត្ថុស្មោកគ្រោក) លាមកគោ សំបកសណ្តែកសៀង សណ្តែកបាយ ដើមចេក កំប្លោកស្រស់ចិញ្ច្រាំ(លាងទឹកអោយស្អាតអស់វត្ថុស្មោកគ្រោក) កន្ទក់ម៉ដ្ឋ ឲ្យល្បាយសព្វ។
B- លាយម្សៅអង្ករដំណើប ជាមួយទឹកជី EM ២៥០មីលីលីត្រ សម្រាប់បរិមាណទឹកដែលអាចស្រោចឲ្យសើមល្បាយខាងលើបាន60% ច្របល់ឲ្យសព្វរួចទុក១ម៉ោង។
C- យកល្បាយមកញាត់ចូលក្នុងកញ្ច្រែងឬតាក្រា (ទំហំមានអង្កត់ផ្ចិតប្រមាណ៥តឹក) ដាក់ជាន់ទី១កម្ពស់២តឹក ឲ្យណែន រួចយកលាមកគោស្ងួត ទៅរោយបន្ថើរៗពីលើ រួចរោយម្សៅពោត និងមេផ្សិតបន្ថើរៗពីលើ និងដាក់កំប្លោកពីលើមួយជាន់ទៀត ដោយអនុវត្តបែបនេះចំនួន ៣ជាន់ដូចៗគ្នា។
D- យកកញ្ច្រែងដែលបានដាក់បណ្តុះរួចនោះទៅដាក់នៅ
ក្រោមដើមឈើ ឬកន្លែងដែលមានម្លប់ រួចធ្វើគ្រោងឫស្សីរាងកោងសម្រាប់ដាក់គ្របដំបូលថង់ប្លាស្ទិចកម្ពស់១ម៉ែត្រ ការពារកុំឲ្យលិចទឹក ហើយសង្កត់អោយហប់ កុំអោយរបើកតាមខ្យល់ និងធ្វើដំបូលស្លឹកដូង ឬស្លឹកត្នោតខាងលើមួយជាន់ទៀត។
#ការថែទាំ
E- ផ្សិតអាចដុះបានល្អនៅសីតុណ្ហភាព៣០-៣២អង្សាសេ មួយអាទិត្យម្តងបើកផ្ទាំងសំពត់ចេញ ប្រស់ទឹកអោយសើមចំបើងផ្អួរៗតិចៗ ហើយគ្របទុកវិញ តែកុំប្រស់ទឹកច្រើនហួសប្រមាណ នឹងនាំអោយផ្សិតរលួយកូន ខានដុះចេញមក។
F- ក្នុងរយៈពេលពីរអាទិត្យ ផ្សិតនឹងចាប់ផ្តើមដុះចេញកូនតម្រៀបគ្នា។ បើសិនជាមានផ្សិតធំល្មម អាចបេះបាន សូមបេះចេញ ដើម្បីទុកកន្លែង អោយផ្សិតដុះថែមទៀត នៅថ្ងៃបន្តបន្ទាប់មក។
G- រយៈកាលបេះផល គឺរវាងចុងអាទិត្យទីពីរ រហូតដល់ពេញអាទិត្យទី៤។
H- ចូលអាទិត្យទី៥ ឬ ទី៦ ផ្សិតនឹងថមថយលែងដុះ យើងអាចរើយកយកចំបើងនោះមកជ្រលក់ទឹកដែលលាយខាងលើ ប្រស់ជីរលាមកគោ មេផ្សិត និងម្សៅពោតសាជាថ្មី។ អត្ថបទដើមនៅទីនេះ https://goo.gl/0kUgHV វីដេអូរបស់ថៃ។ សូមបញ្ជាក់ថា នេះមិនមែនជាបទពិសោធន៍ឬស្នាដៃរបស់ iMan-KHឡើយ។